បណ្ដាញសង្គម

ព្រឹត្តិការណ៍

Cambodia Trade Expo 2025

កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»

ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ» អម ពិព័រណ៍ Cambodia International Machinery Industry Fair (CIMIF) 2026 និង Cambodia International Textile & Garment Industry Exhibition (CTG) 2026 នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទីរសៀល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


គោលបំណង

កម្មវិធីកិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖

  • ការស្វែងយល់ពីតួនាទីនៃការតភ្ជាប់៖ ពិភាក្សាអំពីតួនាទី និងសារៈសំខាន់នៃការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន វិស័យផលិតកម្ម និងឧស្សាហកម្មកម្ពុជា ។
  • ការតភ្ជាប់បណ្តាញទីផ្សារ៖ លើកកម្ពស់ការតភ្ជាប់រវាងអ្នកផលិត អ្នកនាំចេញ វិនិយោគិន អ្នកផ្តល់សេវាភស្តុភារកម្ម និងអ្នកបញ្ជាទិញក្នុង និងក្រៅប្រទេស ។
  • ការផ្លាស់ប្តូរបទពិសោធន៍ និងយុទ្ធសាស្ត្រទីផ្សារ៖ ផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងការសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើមភស្តុភារកម្ម ការបង្កើនតម្លៃបន្ថែម និងការពង្រីកទីផ្សារ ។
  • ការជំរុញភាពជាដៃគូ៖ ជំរុញកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍសមត្ថភាពផលិតកម្ម និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ ។

សកម្មភាព នៃកម្មវិធី

  • ១. វេទិកាពិភាក្សាតុមូល (Panel Discussion)៖ កិច្ចពិភាក្សានឹងប្រព្រឹត្តទៅដោយមានអ្នកសម្របសម្រួល ១ រូប និងវាគ្មិន ៥ រូប ។ វាគ្មិនតំណាងឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិស័យឯកជន និងជំនាញការភស្តុភារកម្ម ។
  • ២. ប្រធានបទស៊ីជម្រៅ៖ អង្គពិធីនឹងជជែកដេញដោលអំពីការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន កិច្ចសម្រួលពាណិជ្ជកម្មដើម្បីកាត់បន្ថយថ្លៃដើម និងការកសាងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ។
  • ៣. វគ្គសំណួរ និងចម្លើយ និងការភ្ជាប់ទំនាក់ទំនង៖ បើកឱកាសឱ្យអ្នកចូលរួមសួរសំណួរ និងផ្លាស់ប្តូរយោបល់ដោយផ្ទាល់ជាមួយវាគ្មិន ព្រមទាំងមានកម្មវិធីទស្សនាស្តង់ពិព័រណ៍ ។

សមាសភាពចូលរួម កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតិភាព​ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម  និងសហការរៀបចំជាមួយក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd.។ កម្មវិធីនេមានអ្នកចូលរួមសរុបចំនួន ១៦០រូប ។ អ្នកចូលរួមរួមមានតំណាងមកពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាគម សហគ្រាស អ្នកជំនាញផ្នែកភស្តុភារកម្ម និងដៃគូអន្តរជាតិ ។

កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»
កម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»

អំពីព្រឹត្តិការណ៍

កាលវិភាគ
១៤ សីហា ២០២៦
ទីតាំង
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្