ព្រឹត្តិការណ៍ Supply Chain Forum 2026 ត្រូវ បានរៀបចំឡើងក្នុងទម្រង់ជា «វេទិកាធុរកិច្ច » ដែលផ្តោតលើលទ្ធផលជាក់ស្តែង ខុសប្លែកពីពិព័រណ៍ពាណិជ្ជកម្មបែបទូទៅ។ វេទិកានេះបង្កើតឡើងដើម្បីបង្កើនការតភ្ជាប់ដោយផ្ទាល់រវាងសិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាមួយបណ្តាញចែកចាយ ផ្សារទំនើប អ្នកបញ្ជាទិញ និងថ្នាលពាណិជ្ជកម្មឌីជីថល។
ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមចម្បងៗនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដូចជា ភស្តុភារកម្ម (Logistics) ការទទួលបានហិរញ្ញប្បទាន អនុលោមភាពស្តង់ដា និងការអភិវឌ្ឍការវេចខ្ចប់ និងម៉ាកយីហោ ដើម្បីពង្រឹងភាពធន់នៃទីផ្សារ បង្កើនតម្លៃបន្ថែមលើផលិតផលជាតិ និងពង្រីកឱកាសចូលទៅកាន់បណ្តាញលក់ដុំ និងលក់រាយទំនើប។
ព័ត៌មានទូទៅនៃព្រឹត្តិការណ៍
- ស្ថាប័នរៀបចំ៖ ក្រសួងពាណិជ្ជកម្ម
- ទម្រង់កម្មវិធី៖ វេទិកាធុរកិច្ច (ការពិភាក្សាបច្ចេកទេស, ជំនួបពាណិជ្ជកម្ម B2B Speed Dating, និងការប្រឹក្សាយោបល់)
- កាលបរិច្ឆេទគ្រោងទុក ៖ ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦
- រយៈពេល៖ ១ថ្ងៃពេញ (ម៉ោង ០៨:០០ ដល់ម៉ោង ១៧:០០)
- ទីតាំង៖ សាលប្រជុំអង្គរវត្ត និងសាលប្រជុំបាយ័ន នៃទីស្តីការក្រសួងពាណិជ្ជកម្ម
- អ្នកចូលរួមគោលដៅ (ប្រមាណ ២០០រូប)៖ សហគ្រាស MSMEs, សិប្បកម្ម, សហករណ៍កសិកម្ម, ឧស្សាហកម្មគាំទ្រ, អ្នកចែកចាយ, ផ្សារទំនើប, អ្នកបញ្ជាទិញ, ប្រតិបត្តិករថ្នាលឌីជីថល, ស្ថាប័នរដ្ឋ និងសមាគមធុរកិច្ច។
គោលបំណងសំខាន់ៗ
- បង្កើនការតភ្ជាប់ទីផ្សារ៖ បង្កើតទំនាក់ទំនងផ្ទាល់រវាងអ្នកផលិត/អ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ/ផ្សារទំនើប។
- ដោះស្រាយបញ្ហាប្រឈម៖ ផ្តល់ដំណោះស្រាយលើការវេចខ្ចប់, ស្លាកសញ្ញា, ភស្តុភារកម្ម និងហិរញ្ញវត្ថុ។
- ជំនួបពាណិជ្ជកម្មរហ័ស (B2B Speed Dating)៖ រៀបចំជំនួបរៀបចំទុកជាមុន ៧នាទីម្នាក់ ដើម្បីបង្កើនឱកាសបង្កើតដៃគូអាជីវកម្ម។
- អនុលោមភាពស្តង់ដា៖ ផ្តល់សេវាប្រឹក្សា និងចុះបញ្ជីនានា (ច.ប.ផ, ហាឡាល, បារកូដ, និងការចុះបញ្ជីពាណិជ្ជកម្ម)។
- ការធ្វើពាណិជ្ជកម្មឌីជីថល៖ ផ្សារភ្ជាប់ និងបញ្ចូលសហគ្រាសក្នុងស្រុកទៅក្នុងថ្នាលពាណិជ្ជកម្ម CambodiaTrade.com។
វិស័យអាទិភាពក្នុងពិព័រណ៍
- កសិផល និងផលិតផលកសិកម្មកែច្នៃ៖ ផលិតផលមានតម្លៃបន្ថែមខ្ពស់ (អង្ករក្រអូប, គ្រាប់ស្វាយចន្ទី, ម្រេច, ស្វាយកែច្នៃ)។
- ម្ហូបអាហារ និងភេសជ្ជៈកែច្នៃ៖ ផលិតផលអាហារ និងភេសជ្ជៈក្នុងស្រុក។
- សិប្បកម្ម និងសម្ភារៈប្រើប្រាស់៖ ផលិតផលធ្វើដោយដៃ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។
- សេវាគាំទ្រអាជីវកម្ម៖ សេវាវេចខ្ចប់, សេវាភស្តុភារ (Logistics), ស្ថាប័នហិរញ្ញវត្ថុ (SME Bank, ARDB), ស្ថាប័នបញ្ជាក់ស្តង់ដារ និងសេវាចុះបញ្ជីផ្លូវការពីរដ្ឋអំណាច។
បញ្ជីរាយនាមក្រុមហ៊ុនចូលរួក្នុង វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦
