បណ្ដាញសង្គម

ពិព័រណ៍ឧស្សាហកម្មអន្តរជាតិលើកទី២

ពិព័រណ៍ INNOPROM. Belarus គឺជាវេទិកាធុរកិច្ច និងឧស្សាហកម្មលំដាប់អន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើនវានុវត្តន៍ បច្ចេកវិទ្យា និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំទៅដោយក្រុមហ៊ុន រដ្ឋាភិបាល និងវិនិយោគិនមកពីបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក


ព័ត៌មានទូទៅអំពីព្រឹត្តិការណ៍ 

  • កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
  • ទីតាំង៖ មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិមីន (BALEXPO/Minsk International Exhibition Centre) រដ្ឋធានីមីន សាធារណរដ្ឋបេឡារុស
  • ពន្លាជាតិកម្ពុជា (Cambodia Pavilion)៖ ទីតាំង C6 (ផ្ទៃក្រឡា ៣៦ ម៉ែត្រការ៉េ)

វិស័យសំខាន់ៗដែលត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍ 

១. វិស្វកម្មគ្រឿងចក្រ និងសមាសភាគ (Mechanical Engineering & Components)

២. លោហធាតុ និងការផលិតសម្ភារៈ (Metallurgy & Materials Production)

៣. ដំណោះស្រាយថាមពល និងបច្ចេកវិទ្យាគីមី (Energy Solutions & Chemical Industry Technologies)

៤. ប្រព័ន្ធស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (Industrial Automation & IT)

៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មឧស្សាហកម្ម (Infrastructure Development & Industry Services)


ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិកម្ពុជា (Cambodia Pavilion) ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មអន្តរជាតិលើកទី២ «2nd "INNOPROM. Belarus" International Industrial Exhibition» និងការប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា-បេឡារុស (JCTEC)។

គោលបំណង នៃការចូលរួមរបស់កម្ពុជា

  • ការផ្សព្វផ្សាយផលិតផលសក្តានុពល៖ ដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផល ក៏ដូចជាសក្តានុពលពាណិជ្ជកម្ម-វិនិយោគរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
  • ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (B2B Networking)៖ បង្កើតឱកាសជួបប្រជុំ ផ្លាស់ប្តូរ និងផ្គូផ្គងធុរកិច្ច រវាងវិស័យឯកជនកម្ពុជា និងធុរជនអន្តរជាតិ។
  • ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី៖ ចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-បេឡារុស (JCTEC) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
ពិព័រណ៍ឧស្សាហកម្មអន្តរជាតិលើកទី២

សង្ខេបពិព័រណ៍៖

  • កាលបរិច្ឆេទ ៣០ កញ្ញា ២០២៦ - ០២ តុលា ២០២៦
  • រយៈពេលពិព័រណ៍ ៣ ថ្ងៃ
  • ប្រភេទពិព័រណ៍ ពិព័រណ៍ក្រៅប្រទេស
  • ទំនាក់ទំនង ១២៦៦
  • ទីតាំង : មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិមីន

Floor Plan
Floor Plan
Floor Plan