បណ្ដាញសង្គម

«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦»
២៥ កុម្ភៈ ២០២៦

«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦»

ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ»។

 

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីផ្សព្វផ្សាយផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម ដែលក្នុងឱកាសនៃការរៀបចំពិព័រណ៍នេះ ក៏មានរៀបចំកម្មវិធីអមនានាជាច្រើន រួមមាន៖ ១-សិក្ខាសាលាស្តីពី៖ «បរិបទថ្មីនៃការប្រើប្រាស់ផលិតផលជាតិប្រកបដោយចីរភាព», ២-សិក្ខាសាលាស្តីពី៖ «ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា», ៣-យុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា, ៤-កម្មវិធីបង្ហាញអំពីការចម្អិនម្ហូបអាហារខ្មែរ និង៥-ការសម្តែងសិល្បៈ និងតន្រ្តីស្គរដៃ។

 

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទស្សនាពិព័រណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មជាមួយសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា៕

 

ចូលរួមដោយសេរី ដើម្បីគាំទ្រ ប្រើប្រាស់ និងលើកកម្ពស់ផលិតផលខ្មែរ ទាំងអស់គ្នា!

 

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ ឆ្នាំ២០២៦

• ទីតាំង៖ បរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប

• ផែនទី៖ https://maps.app.goo.gl/3pkY7PrNC73nLphk8

• កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦

• ម៉ោង៖ ១០ព្រឹក ដល់ ៨យប់

 

#ពព័រណ៍ផលិតផលខ្មែរ

#ពព័រណ៍បន្លែផ្លែឈើ

#ពព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ

#MadeInCambodia

ព័ត៌មានថ្មីៗ


ត្រៀមខ្លួនហើយឬនៅ?
ត្រៀមខ្លួនហើយឬនៅ? ២៥ កុម្ភៈ ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ២៥ កុម្ភៈ ២០២៦
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)»
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ២៥ កុម្ភៈ ២០២៦
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ២៥ កុម្ភៈ ២០២៦
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ២៥ កុម្ភៈ ២០២៦

ប្រភេទព័ត៌មាន