បណ្ដាញសង្គម

ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
០១ មីនា ២០២៦

(សៀមរាប)៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាស្តីពី “ការជំរុញ និងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្ម តំណាងមន្ទីរនិងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត តំណាងធនាគារពាណិជ្ជ ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី និងម្រេច ជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្មនិងកេរ្តិ៍ឈ្មោះស្វាយចន្ទី និងម្រេចកម្ពុជា ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ។ 

បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងដំណើរការរៀបចំគោលនយោបាយម្រេចកម្ពុជា និងចែករំលែកបទពិសោធន៍ជោគជ័យក្នុងការកែច្នៃ ការសិក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និងអនុសាសន៍ពាក់ព័ន្ធសំដៅជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយភាពប្រកួតប្រជែង  និងមាននិរន្តរភាព ផងដែរ៕
 
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប
ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្តីពី “ការជំរុញនិងលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” សម្រាប់ព្រឹត្តិការណ៍អមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅទីរួមខេត្តសៀមរាប

ព័ត៌មានថ្មីៗ

ត្រៀមខ្លួនហើយឬនៅ?
ត្រៀមខ្លួនហើយឬនៅ? ០១ មីនា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ០១ មីនា ២០២៦
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)»
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ០១ មីនា ២០២៦
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ០១ មីនា ២០២៦
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ០១ មីនា ២០២៦

ប្រភេទព័ត៌មាន