បណ្ដាញសង្គម

រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
១៣ មេសា ២០២៦

រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី

(សិង្ហបុរី)៖ នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំរៀបចំកម្មវិធីជំនួបផ្គូផ្គងអាជីវកម្ម (Business Matching) ដោយមានការគាំទ្រពី Singapore Food Agency (SFA)។

កម្មវិធីនេះបានផ្សារភ្ជាប់តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនកម្ពុជាចំនួន ៥ រួមមាន៖ Ample Agro Products, One More Company, Misota Group, Khmer Foods Group, និង City Rice Import Export Co., Ltd, ជាមួយក្រុមហ៊ុនលក់រាយធំៗរបស់សិង្ហបុរីចំនួនពីររួមមាន FairPrice Group ដែលមានប្រមាណ ៣៧០ សាខា និង ក្រុមហ៊ុន Cold Storage ដែលមានចំនួន ៨៩ សាខានៅទូទាំងប្រទេសសឹង្ហបុរី ។

នៅក្នុងកិច្ចជំនួបនេះ ភាគីកម្ពុជា និងសិង្ហបុរី បានចែករំលែកទស្សនៈ និងពិភាក្សាយ៉ាងជ្រាលជ្រៅអំពីលក្ខខណ្ឌ ស្តង់ដារ និងតម្រូវការសំខាន់ៗសម្រាប់ការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារសិង្ហបុរី ដើម្បីជំរុញសមិទ្ធផលបន្ថែមក្នុងការជំរុញការនាំចេញផលិតផលកម្ពុជា ចូលមកកាន់ទីផ្សារសិង្ហបុរី។

កម្មវិធីនេះក៏បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ផលិតផលនិងបង្ហាញសមត្ថភាពកម្ពុជា លើទីផ្សារអន្តរជាតិ ដោយមានគោលបំណងបង្កើនតម្លៃ ផលិតផល និងបង្កើនឱកាសសហប្រតិបត្តិការ និងការនាំចេញបន្ថែម។ យើងរំពឹងថា កម្មវិធីជំនួបផ្គូផ្គងអាជីវកម្មនេះនឹងនាំឱ្យមានកិច្ចព្រមព្រៀងជាក់លាក់ និងការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ។

រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី

ព័ត៌មានថ្មីៗ


ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន
ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ១៣ មេសា ២០២៦
រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន
រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ១៣ មេសា ២០២៦
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth) ១៣ មេសា ២០២៦
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង ១៣ មេសា ២០២៦
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង ១៣ មេសា ២០២៦

ប្រភេទព័ត៌មាន