បណ្ដាញសង្គម

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦
២១ ឧសភា ២០២៦

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩ ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៦

១. ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ

 

ទំហំនៃពិព័រណ៍៖ គណៈកម្មការបានរៀបចំស្តង់តាំងបង្ហាញសរុបប្រមាណ ២៥០ ស្តង់ ដែលរួមមាន៖ ស្តង់ និងផ្ទះរួមរបស់ក្រសួងពាណិជ្ជកម្ម  (សម្រាប់ដាក់តាំងបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ [GI] និងទំនិញសក្តានុពលកម្ពុជា) ស្តង់របស់បណ្តាស្ថានទូតនានា ដៃគូអភិវឌ្ឍន៍  ព្រមទាំងស្តង់របស់ក្រុមហ៊ុនចម្រុះពីវិស័យឯកជន។

 

ភាពជាដៃគូពិសេស (Special Partnership)៖ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៦ នេះ មានការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយ ប្រទេសជាសមាជិកអាស៊ាន។

 

២. ពន្លាសេវាសាធារណៈរួម 

 

ដើម្បីបង្កើនភាពងាយស្រួល និងខិតឱ្យជិតប្រជាពលរដ្ឋ ព្រឹត្តិការណ៍នេះមានរៀបចំនូវ «ពន្លាសេវាសាធារណៈ» ដ៏ធំទូលាយនៅលើផ្ទៃដីទំហំ ២២៥ ម៉ែត្រការ៉េ សម្រាប់ផ្តល់សេវាសាធារណៈជូនសាធារណជនដោយផ្ទាល់នៅនឹងកន្លែង។ សេវាកម្មទាំងនោះផ្តល់ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានជាអាទិ៍៖ សេវាចុះបញ្ជីពាណិជ្ជកម្ម សេវាពន្ធដារ សេវាធ្វើលិខិតឆ្លងដែន និងសេវាកម្មធនាគារជាដើម។

 

៣. កម្មវិធីផ្លូវការ វេទិកាធុរកិច្ច និងកម្មវិធីអម 

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយមានកម្មវិធីសំខាន់ៗជាបន្តបន្ទាប់រួមមាន៖

  •   ពិធីបើកសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម
  •   ការរៀបចំសិក្ខាសាលា ដើម្បីបង្កើនបរិយាកាសរីករាយ និងការចែករំលែកបទពិសោធន៍
  •   ការប្រារព្ធ វេទិកាធុរកិច្ច ដើម្បីពិភាក្សាស៊ីជម្រៅអំពីយុទ្ធសាស្ត្រ ពង្រីកការយល់ដឹង និងស្វែងរកកាលានុវត្តភាពថ្មីៗនៅលើទីផ្សារអន្តរជាតិ

៤. លទ្ធផល

តាមរយៈការរៀបចំយ៉ាងម៉ត់ចត់ និងភាពសម្បូរបែបនៃកម្មវិធី ព្រឹត្តិការណ៍ពាណិជ្ជកម្មរយៈពេល ៥ថ្ងៃ នេះ នឹងរំពឹងទុកថាអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់បានយ៉ាងកុះករប្រមាណ ៤០,០០០ នាក់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងលើកកម្ពស់កិត្យានុភាពផលិតផលក្នុងស្រុកពិតប្រាកដមែន។


វីដេអូសង្ខេបទិដ្ឋភាពសំខាន់ៗក្នុងកម្មវិធី

 

ចុះឈ្មោះចូលរួមពិព័រណ៍

ព័ត៌មានថ្មីៗ


ត្រៀមខ្លួនហើយឬនៅ?
ត្រៀមខ្លួនហើយឬនៅ? ២១ ឧសភា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ២១ ឧសភា ២០២៦
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)»
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ២១ ឧសភា ២០២៦
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ២១ ឧសភា ២០២៦
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ២១ ឧសភា ២០២៦

ប្រភេទព័ត៌មាន