បណ្ដាញសង្គម

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
១១ កញ្ញា ២០២៦

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំ ស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និងកិច្ចពិភាក្សា ស្តីពី «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា» ដែលជាព្រឹត្តិការណ៍អមនៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងការផ្លាស់ប្តូរទស្សនៈរវាងតំណាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូពាក់ព័ន្ធ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ជំរុញការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា ក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

🔹 កិច្ចពិភាក្សាថ្នាក់ដឹកនាំ «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ផ្តោតលើការពិភាក្សាអំពីទិសដៅ និងអាទិភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាព និងបញ្ហាប្រឈមនានា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ពាណិជ្ជកម្មឌីជីថល និងការធ្វើសមាហរណកម្មធុរកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចឌីជីថល។

🎙 អ្នកសម្របសម្រួល៖

- ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

វាគ្មិនកិត្តិយសរួមមាន៖

- ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

- អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group

- លោក ឡេង សិរីវឌ្ឍន៍ ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា

- លោក Nathan Phillips នាយកគ្រប់គ្រងទូទៅប្រចាំប្រទេសវៀតណាម និងកម្ពុជា នៃក្រុមហ៊ុន Flexport

🔹 កិច្ចពិភាក្សា «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា» ផ្តោតលើកាលានុវត្តភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាជីវកម្មរវាងកម្ពុជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងការជំរុញការតភ្ជាប់ធុរកិច្ច ការវិនិយោគ ការច្នៃប្រឌិត និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល។

កិច្ចពិភាក្សានេះ ក៏ជាវេទិកាសម្រាប់អ្នកជំនាញ និងតំណាងវិស័យឯកជន ចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពរបស់ធុរកិច្ចកម្ពុជា និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឱកាសនៃពាណិជ្ជកម្មឌីជីថល។

🎙 អ្នកសម្របសម្រួល៖

- លោកស្រី Victoria Wymark នាយិកាផ្នែក AI និងការផ្លាស់ប្តូរទិន្នន័យ នៃ PwC Southeast Asia Consulting

វាគ្មិនកិត្តិយសរួមមាន៖

- លោក Ian Wharton នាយកប្រតិបត្តិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃ LogChain

- លោក Warren Daly សហប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT Committee) នៃ AmCham Cambodia

- សាស្ត្រាចារ្យ Claudio Dordi ប្រធានក្រុមការងារសសរស្តម្ភពាណិជ្ជកម្មបើកចំហ UK-ASEAN។

📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦

⏰ ពេលវេលា៖ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់

🎟 ការចូលរួម៖ ដោយសេរី (ឥតគិតថ្លៃ)

👉 សូមចុះឈ្មោះចូលរួមជាមុនតាមរយៈតំណភ្ជាប់៖ https://dtf.moc.gov.kh/join-registration

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»

ព័ត៌មានថ្មីៗ


ត្រៀមខ្លួនហើយឬនៅ?
ត្រៀមខ្លួនហើយឬនៅ? ១១ កញ្ញា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ១១ កញ្ញា ២០២៦
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)»
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ១១ កញ្ញា ២០២៦
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ១១ កញ្ញា ២០២៦
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ១១ កញ្ញា ២០២៦

ប្រភេទព័ត៌មាន