បណ្ដាញសង្គម

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
១២ កញ្ញា ២០២៦

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ដែលពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដៃគូសហការ គណៈកម្មការ ក្រុមការងារ CambodiaTrade.com និងបេក្ខជន-បេក្ខនារីជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា CambodiaTrade Product Hackathon មានគោលបំណងជំរុញការបម្លែងផលិតផលរូបវន្តទៅជាផលិតផលដែលអាច ស្វែងរកបាន បង្ហាញបាន និងលក់បានតាមប្រព័ន្ធឌីជីថលនលើសពីនេះ វាមានលក្ខណៈខុសពី Hackathon ទូទៅ ដោយមិនផ្តោតជាចម្បងលើការសរសេរកម្មវិធី ឬការបង្កើតបច្ចេកវិទ្យាថ្មីនោះទេ ប៉ុន្តែផ្តោតលើបញ្ហាប្រឈមជាក់ស្តែងមួយ គឺ៖ «តើយើងអាចបម្លែងផលិតផលកម្ពុជាដែលមានស្រាប់ ឱ្យក្លាយជាផលិតផលដែលអតិថិជនអាចស្វែងរក យល់ដឹង និងបញ្ជាទិញបាននៅលើទីផ្សារឌីជីថលដោយរបៀបណា?»

ឯកឧត្តមរដ្ឋលេខាធិការបន្តថា បច្ចុប្បន្ន សហគ្រាសកម្ពុជាជាច្រើនមានផលិតផលដែលមានគុណភាព តម្លៃ និងអត្តសញ្ញាណជាផលិតផលខ្មែរ ប៉ុន្តែផលិតផលល្អតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនោះទេ គឺផលិតផលត្រូវការរូបភាពប្រកបដោយគុណភាព ព័ត៌មានច្បាស់លាស់ មាតិកាដែលទាក់ទាញអតិថិជន តម្លៃសមរម្យ ទិន្នន័យដែលអាចស្វែងរកបាន និងប្រព័ន្ធដែលធ្វើឱ្យដំណើរការបញ្ជាទិញមានភាពងាយស្រួល។ ក្នុងន័យនេះ CambodiaTrade.com មានតួនាទីជាថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក B2B2C ថ្នាក់ជាតិ ដែលផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការដាក់លក់ផលិតផល និងផ្សារភ្ជាប់ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា គោលដៅរបស់កម្មវិធីមិនមែនគ្រាន់តែបង្កើនចំនួនផលិតផលដែលបានបញ្ចូលទៅក្នុង CambodiaTrade.com នោះទេ តែអ្នកចូលរួមអាចអនុវត្តទាំងការចុះបញ្ជីផលិតផលនៅលើ CambodiaTrade.com និងការស្វែងរកវិធីសាស្ត្រជំរុញការបញ្ជាទិញពីទីផ្សារផងដែរ។ លើសពីនេះ បន្ទាប់ពីបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចប្រើប្រាស់ និងទាញយកប្រយោជន៍ពី CambodiaTrade.com ព្រមទាំងយកចំណេះដឹង និងជំនាញដែលទទួលបានពីការអនុវត្តផ្ទាល់ ទៅជួយសហគ្រាសកម្ពុជា ឱ្យមានសមត្ថភាពធ្វើទីផ្សារ និងលក់ផលិតផលតាមប្រព័ន្ធឌីជីថលកាន់តែប្រសើរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យចាត់ទុកកម្មវិធីនេះជាឱកាសសម្រាប់ការរៀនសូត្រ និងអនុវត្តជាក់ស្តែង ព្រមទាំងបានជូនពរដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យទទួលបានបទពិសោធន៍ថ្មីៗ បង្កើតលទ្ធផលជាក់ស្តែង និងប្រកួតប្រជែងប្រកបដោយស្មារតីមិត្តភាព សុចរិតភាព និងការច្នៃប្រឌិត៕

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»

ព័ត៌មានថ្មីៗ


ត្រៀមខ្លួនហើយឬនៅ?
ត្រៀមខ្លួនហើយឬនៅ? ១២ កញ្ញា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ១២ កញ្ញា ២០២៦
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)»
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ១២ កញ្ញា ២០២៦
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ១២ កញ្ញា ២០២៦
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ១២ កញ្ញា ២០២៦

ប្រភេទព័ត៌មាន