សេចក្តីជូនដំណឹង៖ ការរៀបចំពិព័រណ៍ “ពាណិជ្ជកម្មពហុវិស័យ ២០២៦ Bharatiya Vyapar Mahotsav-BVM 2026" ពីថ្ងៃទី១២-១៥ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក- លោកស្រីជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា អង្គការជំរុញការនាំចេញឥណ្ឌា (ITPO) សហការជាមួយសហព័ន្ធអ្នកនាំចេញឥណ្ឌា (CAIT) នឹងរៀបចំពិព័រណ៍ “ពាណិជ្ជកម្មពហុវិស័យ ២០២៦ Bharatiya Vyapar Mahotsav-BVM 2026" ពីថ្ងៃទី១២-១៥ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
