បណ្ដាញសង្គម

វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
០៤ តុលា ២០២៥

វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល

(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំប្រតិភូកម្ពុជាចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ ANUGA 2025 ដែលជាពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ និងភេសជ្ជៈដ៏ធំមួយក្នុងពិភពលោក។ បេសកកម្មដ៏មានសារៈសំខាន់មួយនេះ ជាកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ របស់ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានបញ្ចប់ដោយជោគជ័យនិងក្លាយជាសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងនាមជាប្រភពដ៏គួរឱ្យទុកចិត្ត នៃផលិតផលកសិកម្ម និងចំណីអាហារដែលមានគុណភាពលំដាប់ខ្ពស់។

ក្រោមមូលបទ "CAMBODIA: Basket of Wonders" ពន្លាជាតិកម្ពុជានៅពិព័រណ៍ ANUGA 2025 បានដាក់តាំងបង្ហាញផលិតផលលំដាប់ខ្ពស់ និងសម្បូរបែបពីក្រុមហ៊ុនដែលមានសក្ដានុពលក្នុងការនាំចេញចំនួន ៨ និងដាក់តាំងបង្ហាញផលិតផលរួមមាន គ្រាប់ស្វាយចន្ទី ម្រេចកំពត ផ្លែឈើសម្ងួត និងស្ករត្នោត។ ពន្លាជាតិកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ដ៏ផុសផុលពីអ្នកទិញ និងភ្ញៀវអន្តរជាតិ (Trade Visitor) មកពីបណ្តាប្រទេសអឺរ៉ុប និងប្រទេសដទៃទៀត ដែលបានកោតសរសើរចំពោះ គុណភាព និងភាពលេចធ្លោនៃផលិតផល ក៏ដូចជាលទ្ធភាពនៃការតាមដានប្រភពដើម (Traceability) នៃផលិតផលកម្ពុជា។

ក្នុងរយៈពេលប្រាំថ្ងៃនៃពិព័រណ៍នេះ សហគ្រាសកម្ពុជាបានរាយការណ៍ពីការផ្សាភ្ជាប់ប្រកបដោយផ្លែផ្កា ជាមួយដៃគូអាជីវកម្មដែលមានសក្តានុពល និងកិច្ច​សហការពាណិជ្ជកម្ម ដែលនឹងក្លាយជាការត្រួសត្រាយផ្លូវឈានទៅរកភាពជាដៃគូនាំចេញ និងកិច្ចសហការរយៈពេលវែងជាមួយអ្នកចែកចាយសកល។

ដោយផ្អែកលើភាពជោគជ័យនៃពិព័រណ៍ ANUGA 2025 នេះ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មីក្នុងការបន្តជំរុញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមការងារជំរុញការនាំចេញ នឹងបន្តដឹកនាំការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មពាណិជ្ជកម្មសកលឈានមុខគេ ដែលមានពិព័រណ៍ SIAL Paris ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ខាងមុខនេះ។

ការចូលរួមជាបន្តបន្ទាប់នៅក្នុងពិព័រណ៍អន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មលំដាប់ពិភពលោកទាំងនេះ មានសារៈសំខាន់ខ្លាំងក្នុងការពង្រឹង និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ក៏ដូចជាកសាងភាពលេចធ្លោនៃកិត្តិនាមផលិតផលកម្ពុជា និងលើកកម្ពស់ការទទួលស្គាល់ "ផលិតផលកម្ពុជា" នៅលើឆាកអន្តរជាតិ។ ក្រុមការងារជំរុញការនាំចេញ ក្រោមក្រសួងពាណិជ្ជកម្ម បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសហគ្រាសកម្ពុជា តាមរយៈបេសកកម្មពាណិជ្ជកម្មយុទ្ធសាស្ត្រ ការផ្គូផ្គងដៃគូអន្តរជាតិ និងគំនិតផ្តួចផ្តើមក្នុងការសម្រួលលទ្ធភាពទទួលបានទីផ្សារ — ដោយពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងនាមជាស្ពានតភ្ជាប់ រវាងអ្នកផលិតកម្ពុជា និងអ្នកទិញសកល។

វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល
វត្តមានលេចធ្លោរបស់កម្ពុជានៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជាជាប្រភពនៃផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារសកល

ព័ត៌មានថ្មីៗ


ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន
ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ០៤ តុលា ២០២៥
រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន
រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ០៤ តុលា ២០២៥
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth) ០៤ តុលា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង ០៤ តុលា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង ០៤ តុលា ២០២៥

ប្រភេទព័ត៌មាន