បណ្ដាញសង្គម

ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
០៥ វិច្ឆិកា ២០២៥

ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

(សៀងហៃ, ចិន)៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ - The 8th China International Import Expo» ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម-New Era, Shared Future” ចាប់ពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីសម្ពោធពន្លាជាតិកម្ពុជាខាងលើ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម WANG Liping អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក្រុមការងារក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជាច្រើនរូប។

ពន្លាជាតិកម្ពុជាឆ្នាំនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយបានចែកចេញជា ៤តំបន់ រួមមាន៖ ១. តំបន់រូបភាពបង្ហាញពីសិល្បៈ និងវប្បធម៌ខ្មែរ និងតំបន់តាំងបង្ហាញផលិតផលកម្ពុជា, ២. តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍របស់កម្ពុជា, ៣. តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ, និង ៤. តំបន់ផ្តល់ព័ត៌មាន៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ចនិងកិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់ជាផលិតផលសម្រាប់ Tasting៖ គ្រាប់ស្វាយចន្ទី កាហ្វេ មី និងបាយអង្ករសែនក្រអូប។

បន្ថែមលើនេះ ក្រុមការងារបានសម្របសម្រួលក្រុមហ៊ុនចំនួន៨ ដើម្បីចូលរួមដាក់តាំងបង្ហាញ ផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ និងរៀបចំការសម្តែងសិល្បៈ និងឧបករណ៍ភ្លេងខ្មែរប្រចាំថ្ងៃផងដែរ។

ក្នុងឱកាសនោះ ក្រសួងពាណិជ្ជកម្ម បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអនាម័យទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិ ដែលរួមមាន៖ អង្ករសែនក្រអូបសម្រាប់ការនាំចេញ គ្រាប់ស្វាយចន្ទីនិងដំណាប់ស្វាយដែលមានការវេចខ្ចប់ប្រណីតសម្រាប់នាំចេញនិងដាក់លក់តាមថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ម្រេចដែលមានគុណភាពខ្ពស់សម្រាប់លក់នៅទីផ្សារប្រទេសចិន ជាដើម។

លើសពីនេះ ក៏មានជាប្រភេទផលិតផលកែច្នៃពីសូត្រខ្មែរ ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ កាហ្វេ ដំណាប់ស្វាយ ស្ករត្នោត ផ្កាអំបិល មីកញ្ចប់ គ្រឿងអលង្ការ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្មនិងវត្ថុអនុស្សាវរីយ៍ និងផលិតផលជាច្រើនទៀត ដែលការតាំងបង្ហាញផលិតផលទាំងនេះក្នុងគោលបំណងពង្រីកការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ផងដែរ។

ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានថ្មីៗ


ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន
ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ០៥ វិច្ឆិកា ២០២៥
រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន
រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ០៥ វិច្ឆិកា ២០២៥
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth) ០៥ វិច្ឆិកា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង ០៥ វិច្ឆិកា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង ០៥ វិច្ឆិកា ២០២៥

ប្រភេទព័ត៌មាន