បណ្ដាញសង្គម

សហគ្រាសពាណិជ្ជកម្មកម្ពុជា


ព័ត៌មានទំនាក់ទំនង៖
  • : ផលិតផលកសិកម្ម
  • : +855 23 866 469

អំពីក្រុមហ៊ុន


សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) ឬ CTE (អតីតក្រុមហ៊ុនហ្គ្រីនត្រេដ) ត្រូវបានផ្លាស់ប្តូរនាមករណ៍ និងបង្កើតឡើងជាសហគ្រាសសាធារណៈ តាមរយៈអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ ស.ព.ក. គឺជាក្រុមហ៊ុនរដ្ឋដែលមានដើមទុន ឬភាគហ៊ុន ១០០% ជារបស់រដ្ឋ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សហគ្រាសនេះមានបេសកកម្មចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង ការធានាសន្តិសុខ និងសុវត្ថិភាពប្រព័ន្ធស្បៀងកម្ពុជា ព្រមទាំងធ្វើពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម កែច្នៃ និងសេវាកម្មទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្វែងរកប្រាក់ចំណេញក្រោមលក្ខខណ្ឌទីផ្សារ ។

១. ព័ត៌មានក្រុមហ៊ុន

  • ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ : សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)
  • ឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស : Cambodia Trade Enterprise (CTE)
  • អាសយដ្ឋានក្រុមហ៊ុន : អគារលេខ ៦៥-៦៧-៦៩ ផ្លូវ ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • លេខទូរស័ព្ទ : +855 23 866 469 

២. ការពិពណ៌នាផលិតផល


ស្រូវ អង្ករ (អង្ករប្រណិតកម្ពុជា) ផលិតផលកសិផលដែលមានសក្តានុពលសម្រាប់នាំចេញ និងការចាត់ចែងស្បៀងបម្រុងជារូបវន្តដើម្បីធានាសន្តិសុខ និងសុវត្ថិភាពប្រព័ន្ធស្បៀងកម្ពុជា ។