ជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេសបង្កើតឡើងក្នុងគោលបំណង ជំរុញការធ្វើពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វប្បធម៌ ទេសចរណ៍ គោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស សរុបចំនួន ១៧ទីតាំង រួមមាន នៅប្រទេសចិន ១៥ទីតាំង, ជប៉ុន ១ទីតាំង, និងអេមីរ៉ាតអារ៉ាប់រួម ១ទីតាំង។



